ក្រុមគ្រួសាររបស់ប្រធានក្រុមហ៊ុន Samsung Electronics គឺ លោក Lee Kun-hee នឹងចំណាយច្រើនជាង ១២ទ្រីលានវ៉ុន (១០,៧៨ ពាន់លានដុល្លារ) ក្នុងពន្ធមរតកលើទ្រព្យសម្បត្តិរបស់លោក។
គួរឲ្យដឹងថា កូរ៉េខាងត្បូង គឺជាប្រទេសដែលមានអត្រាពន្ធមរតកខ្ពស់បំផុតមួយ នៅលើពិភពលោក។
គួររំលឹកឲ្យដឹងដែរថា លោក Lee ដែលបានផ្លាស់ប្តូរក្រុមហ៊ុន Samsung ទៅជាក្រុមហ៊ុនអេឡិចត្រូនិចយក្សទូទាំងពិភពលោក បានទទួលមរណភាពកាលពីខែតុលាឆ្នាំមុន។
បញ្ហាពន្ធត្រូវបានឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ពីវិនិយោគិន ព្រោះវាអាចប៉ះពាល់ដល់ភាគហ៊ុនរបស់គ្រួសារ Lee នៅក្នុងក្រុមហ៊ុន Samsung៕